នាងបានធ្វើអោយខ្ញុំយល់
នៃពាក្យថាស្រលាញ់ដែលបានបាត់បង់ទៅ
បាត់បង់ទៅចេញពីបេះដូងមកជាយូរសែនយូរ
នាងបានធ្វើអោយខ្ញុំដឹង
មានមនុស្សម្នាក់នៅក្បែរគ្នា
ទោះបីខ្ញុំនឹងទៅជាយ៉ាងណា
នាងគឺជាអត្ថន័យ នៃគ្រប់ដង្ហើមចេញចូលរបស់ខ្ញុំនាថ្ងៃនេះ
នាងគឺសេចក្តីស្រលាញ់ ហើយគឺភាពកក់ក្តៅ
តែមួយគត់ដែលខ្ញុំមាន
មិនថាយូរប៉ុណ្ណារ ក៏នឹងស្រលាញ់នាង
មានតែនាងម្នាក់គត់
ទោះបីគ្រប់យ៉ាងប្រែប្រួលអស់ ប៉ុន្តែបេះដូងខ្ញុំ
ក៏នៅតែដូចដើម
មិនថាកើតមានរឿងអ្វី ក៏នៅស្រលាញ់នាង
មានតែនាងម្នាក់គត់
ពីព្រោះមិនមានវត្ថុណាដែលសំខាន់
មានតំលៃវិសេសវិសាល ស្មើរនឹងបេះដូងរបស់នាង
អ្វីដែលខ្ញុំធ្វើខុសជ្រុលជ្រូសទៅ
ជាមួយអ្វីដែលធ្វើអោយនាងអាក់អោនស្រពោនចិត្ត
ដែលធ្លាប់ធ្វើអោយនាងស្រក់ទឹកភ្នែក
បន្ទាប់ពីថ្ងៃនេះគ្រប់យ៉ាង
នឹងមិនធ្វើដូចពេលពីមុនឡើយ
សន្យាជាមួយនាងដោយអស់ពីបេះដូង
នាងគឺជាអត្ថន័យ នៃគ្រប់ដង្ហើមចេញចូលរបស់ខ្ញុំនាថ្ងៃនេះ
នាងជាសេចក្តីស្រលាញ់ ហើយគឺជាភាពកក់ក្តៅ
មួយគត់ដែលខ្ញុំមាន
មិនថាយូរប៉ុណ្ណារ ក៏នឹងស្រលាញ់នាង
មានតែនាងម្នាក់គត់
ទោះបីគ្រប់យ៉ាងប្រែប្រួលអស់ ប៉ុន្តែបេះដូងខ្ញុំ
ក៏នៅតែដូចដើម
មិនថាកើតមានរឿងអ្វី ក៏នៅស្រលាញ់នាង
មានតែនាងម្នាក់គត់
ពីព្រោះមិនមានវត្ថុណាដែលសំខាន់
មានតំលៃវិសេសវិសាល ស្មើរនឹងបេះដូងរបស់នាង
មិនថាយូរប៉ុណ្ណារ ក៏នឹងស្រលាញ់នាង
មានតែនាងម្នាក់គត់
ទោះបីគ្រប់យ៉ាងប្រែប្រួលអស់ ប៉ុន្តែបេះដូងខ្ញុំ
ក៏នៅតែដូចដើម
មិនថាកើតមានរឿងអ្វី ក៏នៅស្រលាញ់នាង
មានតែនាងម្នាក់គត់
ពីព្រោះមិនមានវត្ថុណាដែលសំខាន់មានតំលៃវិសេសវិសាល ស្មើរនឹងបេះដូងរបស់នាង